យោងតាមប្រភពពី facebook លោក Jimmy Kiss បានចេញបទថ្មីមួយ ដែលមាន ចំណងជើងថា ពលករនឹកស្រុក បានអន្ទងចិត្តមិត្តអ្នកស្តាប់ស្ទើរតែអណ្តែតខ្លួនទៅតាម បទចម្រៀងដែលពិរោះ និងដែលមានខ្លឹមសារអត្ថន័យឆ្លុះបញ្ជាំពីទឹកចិត្តពលករ ដែលទៅបំរើការនៅបណ្តាប្រទេសមួយចំនួន ក្នុងនោះលោកបានបញ្ជាក់ ក្នុង facebook លោកថា៖
ពលករនឹកស្រុកជាបទនិពន្ធថ្មីដោយលោក ទេវ បុត្រខ្មៅ
បទនេះដែរគឺជារឿងពិតរបស់បងប្អូនខ្មែរយេីងដែលធ្វេីការនៅឆ្ងាយស្រុកឆ្ងាយប្រទេស
គាត់បានទួញយំពីអារម្មណ៍របស់គាត់ដែលនឹកស្រុកខ្មែរ នឹកពុកនឹកម៉ែនឹកណាស់
តែតំរូវការជីវិតមិនអាចអោយគាត់វិលវិញបាន ដូចនេះទេីបខ្ញុំបាទ Jimmy Kiss
និងលោក Tevibot Khmov
រួមគ្នាផលិតបទនេះឡេីងជូនបងប្អូនពលករខ្មែរយេីងដែលនៅឆ្ងាយស្រុកកំណេីត
គ្រាន់ស្តាប់កំសាន្តសំរួលផ្លូវចិត្ត
សង្ឃឹមថានឹងទទួលបានការគាំទ្រពីបងប្អូនចំពោះការប្រឹងប្រែងនិពន្ធថ្មីរបស់យេីងខ្ញុំ។