ជាទម្លាប់របស់កសិករយើងភាគច្រើន ការផ្តល់ចំណីមាន់ពុំបានយកចិត្តទុកដាក់ផ្តល់ឲ្យមាន់ តាមតម្រូវការលូតលាស់របស់មាន់ទេ គឺពួកគាត់តែងតែប្រលែងមាន់ឲ្យរកស៊ីខ្លួនឯង ពាសវាល ពាសកាល។
ការចិញ្ចឹមមាន់ ដាក់ទ្រុងបង្ខាំង មានន័យថាកូនមាន់ពឹងផ្អែកទាំងស្រុងទៅលើការផ្តល់ចំណី និងថែទាំដល់ពួកវា ។ ដូច្នេះតម្រូវការចំណីនេះ មានការកើនឡើង ទៅតាមអាយុ និងទម្ងន់របស់វា។ មាន់ត្រូវការចំណីដែលមានគុណភាពសម្រាប់ទ្រទ្រង់រាងកាយ ការរីកលូតលាស់ ផលិតកម្មស៊ុត និងសាច់។ កូនមាន់តូចៗដែលមានអាយុពី ១ ថ្ងៃដល់ ៤៥ថ្ងៃ ត្រូវការចំណីដែលមានគុណភាពល្អ និងមានគុណភាពខ្ពស់ដើម្បីការលូតលាស់របស់វា។
ក. សារៈសំខាន់របស់ចំណីមាន់
ចំណីជាប្រភពដ៏សំខាន់ សម្រាប់ផ្តល់នូវថាមណល ជាតិសាច់ សារធាតុរ៉ែ និងវីតាមីនដែលធានាឲ្យមាន់ មាន៖
• សុខភាពល្អ
• ការលូតលាស់ធំធាត់លឿន
• ការបន្តពូជល្អ
តើក្នុងចំណីមាន់ ត្រូវមានសមាសធាតុអីខ្លះ?
មាន់ត្រូវផ្តល់នូវអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់ដូចជា ជាតិសាច់ ថាមពល វីតាមីន និងសារធាតុរ៉ែ ក្រៅពីចំណី គេត្រូវផ្តល់ទឹកឲ្យមាន់ ឲ្យបានគ្រប់គ្រាន់។
កូនមាន់ដែលមានអាយុក្រោម ៣អាទិត្យ ត្រូវផ្តល់ចំណីដែលមានសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសប្រូតេអ៊ីន (២០% ទៅ ២២%)។ ការផ្តល់តែចំណីក្នុងស្រុកតែមួយមុខ មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់កូនមាន់នោះទេ វាធ្វើឲ្យកូនមាន់លូតលាស់យឺតជាង កូនមាន់ដែលស៊ីចំណីក្នុងស្រុកទិញពីផ្សារ (រោងចក្រសុទ្ធ)។ ប្រសិនបើអ្នកមានលទ្ធភាពគួរឲ្យកូនមាន់ស៊ីចំណីរោងចក្រសុទ្ធ ព្រោះក្នុងកំឡុងពេលនេះកូនមាន់ត្រូវការចំណីតិច យើងក៏មិនសូវចំណាយប្រាក់ច្រើនដែរ។ ជាធម្មតាកូនមាន់ ១០ក្បាល ដែលផ្តល់ចំណីរោងចក្រសុទ្ធរយៈពេល ២១ ថ្ងៃដំបូងស៊ីអស់ ២គីឡូក្រាមតែប៉ុណ្ណោះ។
ក្នុងករណីយើងមិនមានលទ្ធភាព យើងអាចកាត់បន្ថយការចំណាយការទិញចំណីពីផ្សា ដោយលាយចំណីក្នុងស្រុកពាក់កណ្តាល ( ឧទាហរណ៍ ៖ កំទេចពោត ៥% ចុងអង្គរ ៣% និងកន្ទក់ ២%) ជាមួយចំណីរោងចក្រ ១០%)។ ដើម្បីបង្រ្គប់សារៈជាតិសាច់ យើងអាចផ្តល់បន្ថែមចំនួនកូនត្រី និងកូនសត្វល្អិតៗ ដូចជាកណ្តៀរ ជន្លេនជាដើម។
ចំពោះកូនមាន់អាយុក្រោម ១ខែត្រូវផ្តល់ចំណីបាវគ្រាប់ល្អិត (ផ្សំស្រេច) ឲ្យបានច្រើនដង (ពី៤ ទៅ៥ដង) ក្នុងមួយថ្ងៃ។ ពេលអាយុជិត ១ខែត្រូវលាយបន្ថែមជាមួយចុងអង្គរ និងគន្ទក់ម៉ត់លេខ១។
ក្នុងរយៈកាលអាយុក្រោម ៣អាទិត្យ ត្រូវផ្តល់ចំណីផ្សំស្រេចសម្រាប់កូនមាន់ ហើយបន្ទាប់ពីនេះ ត្រូវលាយចំណី ដូចជា ចុងអង្គរ ពោត....ដែលកិនឲ្យល្អិតៗ ដើម្បីឲ្យកូនមាន់ងាយស្រួលលេបចូលជាដំបូងត្រូវលាយចំណីផ្សំ ដែលមានក្នុងភូមិប្រហែល២០% និងនៅអាទិត្យបន្ទាប់ ប្រហែល ៣០%

ខ. ការផ្សំចំណីសម្រាប់មាន់ជំទង់ និងមាន់ធំ
មាន់ជំទង់ និងមាន់ធំត្រូវការចំណីជាងកូនមាន់។ មាន់ជំទង់ និងមាន់ធំត្រូវការប្រូតេអ៊ីន ចន្លោះ ពី ១៦% ទៅ ១៨%។ គេអាចប្រើចំណីដែលអាចរកបាននៅក្នុងមូលដ្ឋាន ចំណីទិញពីផ្សា (បើសិនមានលទ្ធភាព) រួមផ្សំនឹងការបន្ថែមនូវម្សៅប្រេមិច វីតាមីន ឬសំបកខ្យងខ្ចៅ ព្រមទាំងការ ការបង្កើតកន្លែងឲ្យមាន់អាចរុករកសត្វល្អិតសម្រាប់បន្ថែមជាតិសាច់។
គេអាចលាយចំណីសម្រាប់មាន់ជំទង់ និងមាន់ធំ ដោយប្រើចំណីផ្តល់ ថាមពលដែលមានប្រ ភពពីគ្រាប់ធញ្ញជាតិ ដូចជា កន្ទក់ ស្រូវត្រាំ កំទេចពោត និងបន្ថែមចំណីបៃតងបន្ថែម ដែលជាប្រភពផ្តល់ប្រូតេអ៊ីន ដូចជា ស្លឹកកន្ធំថេត ត្រកួនហាន់ឲ្យល្អិត ចកបាយទា ស្លឹកដំឡូងមី ហាលឲ្យស្ងួត.....បរិមាណទាំងពីរប្រភេទនេះ ត្រូលាយក្នុងចំនួនស្មើគ្នា។ បន្ទាប់ពីលាយចំណីពីរ បញ្ចូលគ្នាហើយ យើងអាចដាក់ឲ្យមាន់ស៊ីបាន។ បើយើងអាចរកបាន យើងត្រូវបន្ថែមកូនត្រីល្អិតៗ ឬចំណីរោងចក្រ សំបកខ្យង និងម្សៅប្រម៉ិចបន្ថែមទៅក្នុងចំណី លាយរួចហើយ។
យើងអាចផ្សំចំណីមាន់ធំឲ្យបានត្រឹមត្រូវដោយ អនុវត្តតាមវិធី៖ លាយកំទេចពោត ៤% កន្ទក់ ៣% និងស្រូវត្រាំឲ្យចេញពន្លក ឬចុងអង្គរ ៣% លាយជាមួយចំណីមានប្រភពបន្ថែម ១០% ចំណី រោងចក្រ ឬកូនត្រីល្អិតៗ ២% ម្សៅប្រម៉ិច (តាមការណែនាំប្រើប្រាស់របស់ក្រុមហ៊ុន) និងសំបក ខ្យងខ្ចៅបន្តិចបន្ទួច។
0 on: "ការផ្តល់ចំណី និងទឹកសម្រាប់កូនមាន់"