Comment

Theme images by Storman. Powered by Blogger.

Blog Archive

My Blog List

Translate

Recent

Featured Posts

Friday, October 16, 2015

ពលករនឹកស្រុក (ORIGINAL SONG) Jamy Kiss

- No comments
យោងតាមប្រភពពី facebook លោក Jimmy Kiss បានចេញបទថ្មីមួយ ដែលមាន ចំណងជើងថា ពលករនឹកស្រុក បានអន្ទងចិត្តមិត្តអ្នកស្តាប់ស្ទើរតែអណ្តែតខ្លួនទៅតាម បទចម្រៀងដែលពិរោះ និងដែលមានខ្លឹមសារអត្ថន័យឆ្លុះបញ្ជាំពីទឹកចិត្តពលករ ដែលទៅបំរើការនៅបណ្តា​ប្រទេសមួយ​ចំនួន ក្នុងនោះលោកបានបញ្ជាក់ ក្នុង facebook លោកថា៖ 
ពលករ​នឹក​ស្រុកជាបទនិពន្ធថ្មីដោយលោក ទេវ បុត្រ​ខ្មៅ បទនេះដែរគឺ​ជារឿងពិតរបស់​បងប្អូន​ខ្មែរ​យេីង​ដែល​ធ្វេីការនៅឆ្ងាយស្រុកឆ្ងាយប្រទេស គាត់បាន​ទួញយំពី​អារម្មណ៍របស់គាត់ដែល​នឹកស្រុក​ខ្មែរ នឹក​ពុក​​​នឹកម៉ែនឹកណាស់ តែតំរូវការ​ជីវិតមិនអាច​អោយ​គាត់​វិលវិញបាន ដូចនេះទេីបខ្ញុំបាទ Jimmy Kiss និង​លោក Tevibot Khmov រួមគ្នាផលិត​បទនេះឡេីង​ជូន​បងប្អូន​ពលករខ្មែរ​យេីងដែល​នៅ​ឆ្ងាយ​​ស្រុកកំណេីត គ្រាន់ស្តាប់កំសាន្តសំរួលផ្លូវចិត្ត សង្ឃឹមថា​នឹងទទួល​បាន​ការគាំ​ទ្រពីបងប្អូន​ចំពោះការ​ប្រឹងប្រែង​និពន្ធ​ថ្មី​របស់​យេីងខ្ញុំ។
ប្រភពពី Youtube Jamyloveyou

Monday, February 10, 2014

ការទិញ​មាន់​ជំទង់

- No comments
​​      ការទិញ​កូន​មាន់​ជំទង់ ដែល​មាន​អា​យុប្រហែល​ ២០​សប្តាហ៍ អាច​បន្ថយ​ការចិញ្ចឹម​ដល់​អតិថិជន​បាន​ច្រើន ។​
​​          គុណសម្បត្តិ : មាន់​ឈ្មោល និង​មាន់​ញី​ដែល​អន់​ខ្សោយ ត្រូវបាន​ជំ​រុះ​ចោល​មុន​ពេល​ទិញ។ គេ​អាច​រើសយក​ឈ្មោល​ចេញ តាំង​ពី​កូន​មាន់​មាន​អាយុ​បាន​១​ថ្ងៃ ដោយ​ដាក់​ប្រដាប់​មើល​ភេទ ឬ​គេ​អាច​មើល​តាម​ខ្សែជីវិត​មេបា ដែល​មាន​លក្ខណ:​ផ្សេងៗ​គ្នា ដោយ​ពិនិត្យ​មើល​រោម​របស់​វា។ ការចាក់​ថ្នាំ​ការពារ និងការ​អ​នុវត្តន៍​ការការពារ​ជំងឺ​ផ្សេងៗ ត្រូវបាន​បំពេញ​សព្វគ្រប់ ។​
​​          គុណវិបត្តិ : គេ​ត្រូវ​ចំណាយ​ថវិការ​ច្រើន លើ​ការទិញ​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ៕​
  1. ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់ ​( Types of chickens and breeding practices )
​​                ការ​ចិញ្ចឹមសត្វ​ស្លាប​ជាទូទៅ គេ​ធ្វើ​ការជ្រើសរើស​យក​ពូជ​មាន់​៣​ប្រភេទ​គឺ :
១​- ពូជ​មាន់​ផ្តល់​ពង​ផង – សាច់​ផង ( dual – purpose ) មាន់​ឈ្មោល​ភាគច្រើន​បំផុត​ត្រូវ​គេ​ពិឃាត ក្នុង​អំឡុង​រយៈពេល ២ ​ឬ​៣​ខែ ដើម្បី​យក​មក​ប​រិភោគ រីឯ​មាន់​ញី​វិញ​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ ឬ​លើស​ពី​មួយ​ឆ្នាំ ដើម្បី​ផលិត​យក​ពង។ ប៉ុន្តែ​ក្រោយ​ពង​ចុះថយ​ខ្លាំងពេក មាន់​ញី​ទាំង​នោះ​នឹង​ក្លាយទៅជា​មាន់​សាច់​វិញ​ដែរ។ បក្សី​ដែល​គេ​ចិញ្ចឹម​មាន​គោលបំណង​ពីរ ជាទូទៅ​គេ​ចិញ្ចឹម​ប្រចាំ​គ្រួសារ ចំណែកឯ​អ្នក​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ធំៗ គេ​តែងតែ​ធ្វើ​ឯកទេសកម្ម ក្នុង​ចិញ្ចឹម​​យក​ពង​ ឬ​សាច់។
២- ​ពូជ​មាន់​ពង ( egg layer strains ) ត្រូវបាន​គេ​ជ្រើសរើស​ពូជ​សំរាប់​ផលិត​ពង​ឲ្យបាន​ល្អ។ ចំនួន​លើស​នៃ​មាន់​ឈ្មោល​តែងតែ​ត្រូវ​គេយក​ចេញ​តាំង​ពីពេល​ញាស់​ចេញ​មក​ ម្ល៉េះ ពីព្រោះ​ជា​ទូទៅ​វា​ជា​ពូជ​អន់​ផលិត​សាច់​មិនល្អ។ ការ​ចំណាយ​​លើ​មាន់​ញី​អាច​ត្រូវបាន​គេ​ស្រង់ដើម​មកវិញ ដោយ​សារ​​លក់​សាច់​រប​ស់វា​ បន្ទាប់​ពី​ផលិត​កម្ម​ស៊ុតត្រូវ​ថយ​ចុះ​ក្រោម​អត្រា​៥០​ភាគរយ។ តំលៃ​នៃ​ការលក់​មាន់​ពង មាន​កំរិត​ទាប​បំផុត​ដោយ​សារ​​វា​មាន​មាឌ​តូច ។​
៣- ​ពូជ​មាន់​សាច់ ( meat chickens ) ត្រូវបាន​គេ​ចាត់ទុកថា ជា​មាន់​សាច់ ( broilers ) ឬ​មាន់​សំរាប់​អាំង ( fryers ) ត្រូវបាន​គេ​ចិញ្ចឹម​ដោយ​ជ្រើសរើស​ពូជ ដែល​មាន​ការ​ធំធាត់​យ៉ាង​ឆាប់រហ័ស។ មាន់​ញី​ និង​មាន់​ឈ្មោល​ត្រូវ​ជ្រើសរើសពី​មេបា​ណា ដែល​លូតលាស់​ឆាប់រហ័ស។ ពូជ​មាន់​កាត់​មួយ​ចំនួន​នេះ អាច​ផ្តល់​សាច់​រហូត​ដល់​ទំងន់​ ២​គ​.​ក្រ ក្នុង​មួយ​ក្បាល ដែល​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​៧​សប្តាហ៍​តែប៉ុណ្ណោះ ដែល​ផ្តល់​ចំណី​ដែលមាន​តុល្យភាព​ល្អ ចំនួន​តិច​ជាង ៤​គ​.​ក្រ។​
​          ក្រុមហ៊ុន​បង្កាត់​ពូជ​ដំបូង​ជា​មួយ​ពូជ​កូនកាត់ ( primary breeding companies with hybrids )
​          ក្រុម​បង្កាត់​ពូជ ដោយ​ឯកទេសកម្ម​បាន​បង្កើន​ពូជ ដែល​មាន​គុណភាព​ខ្ពស់​នៃ​មាន់​ទាំង​បី​ប្រភេទ​នេះ។ ពូជ​មាន់​ទាំងនេះ​ត្រូវបាន​គេ​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ ហើយ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ពូជ​កូនកាត់ ( hybrids )។ ការ​បង្កាត់​ពូជ​នេះ​ត្រូវបាន​នាំមក​នូវ​សែន​រួម ដែល​ជា​ពូជ​ពូកែ​ផលិត​ពង ឬ​សាច់​ ជាង​មេបា​របស់​វា​ទៅទៀត។ គុណភាព​ខ្ពស់​ដែល​បាន​ផលិត​ដោយ​សែន​រួម​ថ្មី​នេះ គេ​សន្មត់​ថា ” កូនកាត់​ដែល​មាន​កំលាំង​មាំ​ទាំ “។ សព្វថ្ងៃ​នេះ​ពូជ​មាន់កា​ត់​មាន​ប្រជាប្រិយ៍​ភាព​ណាស់ ដែល​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទំនើបៗគេបោះបង់​ការចិញ្ចឹម​ពូជ​មាន់ ដែល​ផ្តល់​ផល​ពីរបែប ​ដូចជា​ពូជ rhode island reds. New hampshire, ឬ cornish barred plymouth rocks ។ ពូជ​កូនកាត់​ដែល​ល្អ​ប្រសើរ​នៃ​ពូជ white leghorns ដែល​ផលិត​ពង​ពណ៌​ស ចំណែកឯ​ពូជ​ដែល​មានព​ង​ពណ៌​ក្រហម​ជាំ ឬ​ពណ៌​ក្រហម​ព្រឿងៗ តែងតែ​មាន​ដូនតា​ជា​ពូជ white leghorns ខ្លះ​ដែរ ។​
​          ​ក្រុមហ៊ុន​បង្កាត់​ពូជ​ទាំងនេះ ត្រូវការ​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការសាកល្បង​ពូជ​រាប់សិប​ប្រភេទ និង​ការបន្ត​កូនចៅ​របស់​វារាប់រយ។ ពូជ​ដើម​ ឬ​ពូជ​កាត់ ដែល​គេ​បង្កាត់​បញ្ចូល​គ្នា​បានល្អ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទៅជា ពូជ​មេបា​របស់​មាន់ ដែល​គេ​លក់​ឲ្យ​អ្នក​ចិញ្ចឹម។ ពូជ​កាត់​ដែល​​​ដឹង​ថា​ញី និង​ឈ្មោល ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​លក់​ដោយ​ឡែកៗ​ពីគ្នា ទៅឲ្យ​ក្រុមហ៊ុ​នភ្ញា​ស់ដែល​គេ​ចិញ្ចឹម​វា​ទាំងនោះ​រួមគ្នា “ហ្វូង​សម្រាប់​ទុក​បង្កាត់”។ ដូច្នេះ​ពង​ដែល​ភ្ញាស់​ទាំងអស់ នោះ បានមក​ពី​ពង​ដែល​ជ្រើសរើស​បង្កាត់​រួចហើយ។​
​​          ការ​ចិញ្ចឹមសត្វ​ស្លាប​ទិញ​កូន​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ដែល​ដំបូង​ឡើយ​គេ​ស្ទាក់ស្ទើរ​ក្នុង​ការ ចំណាយ​ដើមទុន​បន្ថែម ចំពោះ​មាន់​កូនកាត់​នេះ។ ទោះបី​ចំណី​អាហារ​ដែល​ទិញ​មក​ប្រើប្រាស់​នោះ ត្រូវបាន​គេ​គណនា​ក៏ដោយ ក៏​សារៈប្រយោជន៍​នៃ​ការចិញ្ចឹម​មាន់​កូនកាត់ នៅ​មាន​លក្ខណៈ​ល្អ​ប្រពៃ​ដែរ។ ជា​បច្ច័យ​អាក្រក់​មួយ​ចំពោះ​មាន់​កូនកាត់ ដែល​មាន​កំលាំង​មាំមួន បាត់បង់​យ៉ាង​រហ័ស​ដោយ​ការ​​កាត់​ពូជ​ជាច្រើន ជាមួយ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ក្នុង​ហ្វូង ។​
​​          អ្នក​ចិញ្ចឹម​ត្រូវ​ប្រឹង​បែ្រង​ជាថ្មី ក្នុង​ការជ្រើសរើស​ញី​ និង​ឈ្មោល ដើម្បី​ធ្វើការ​បង្កាត់​ពូជ​សា​ជា​ថ្មី​ទៀត។​ ​ឈ្មោះ​ពូជ​កាត់​ទាំងនេះជាច្រើន​ ឥឡូវ​ត្រូវបានគេទទួលស្គាល់ ដោយ​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទូទាំង​ពិភពលោក។ ពូច​មាន់​សាច់​ដែល​គេ​តែងតែ​ប្រសិទ្ធ​នាម​ឲ្យ សំរាប់​សំគាល់​ដល់​ក្រុមហ៊ុន​បង្កាត់​ពូជ​ដូចជា: arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette។ ប្រភេទ​ពូ​ជ​មាន់​ខ្លះទៀត ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel។ រីឯ​ពូជ​មាន់​ដែល​គេ​ចិញ្ចឹម​យក​ស៊ុត​ផង និង​សាច់​ផង​រួម​មាន: delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អី​ស្រា​អែល ), label   ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino’s white baladi ( អេ​ហ្ស៊ី​ប )។​
​          ពូជ​មាន់​ដែល​មាន​ប្រយោជន៍​ពីរ​យ៉ាង ( ផ្តល់​សាច់​ផង​ស៊ុត​ផង ) ត្រូវបាន​គេ​និយម​ចូលចិត្ត​ចិញ្ចឹម​នៅ​ពាសពេញ​ពិភពលោក​ ដោយ​ការប្រើប្រាស់​មេមាន់​សម្រាប់​ក្រាប​ និង​ភ្ញាស់​កូន។
ការពិភាក្សា​ដោះស្រាយ​នៅ​តាម​ប្រទេស​នានា កំពុងតែ​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដោយ​ចោទ​ជា​បញ្ហា​ថា តើ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ក្នុងស្រុក ឬ​ពូជ​នាំចូល​បែបណា ដើម្បី​បង្កាត់។ ជួនកាល​គេ​បង្កាត់​​ពូជ​ក្នុងស្រុក​អាច​មាន​គុណសម្បត្តិ ដូចជា​ធ​ន់​នឹង​ជំងឺ ធន់​នឹង​ស៊ី​តុ​ណ្ហ​ភាព​ផ្លាស់ប្តូរ ហើយ​យោង​​​ទៅលើ​អ្នកស្រុក​ដែល​គេ​និយម​ចូលចិត្ត ” មាន់​រស់ជាតិ​ខ្លាញ់ ​និង​ងាយស្រួល​ទំពារ “។ រស់ជាតិ​ខុសគ្នា​អាស្រ័យ​ទៅលើ​ចំណី ដែលយើងលែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង​ដូច​ជា : ខ្ទឹម​ស​, សត្វល្អិត ស្មៅ និង​លាមក​សត្វ។ ការលូតលាស់​យឺត​ធ្វើ​ឲ្យសាច់​ស្វិត​ពិបាក​ទំពារ​បន្តិច។ ពូជ​បង្កាត់​ដែល​នាំ ចូល​មិនមាន​ជំងឺ អាច​ធ្វើឲ្យ​សត្វ​លូតលាស់​យ៉ាង​រហ័ស ដោយ​ផ្តល់​ចំណីអាហារ​មាន​គុនភាព​ល្អៗ ហើយ​ផលិត​ពង​ច្រើន។ ការ​បង្កាត់​ពូជ​តែ​មួយ​តាម​គ្រួសារ ទៅតាម​លក្ខណៈ​ធម្មជាតិ ទទួលបាន​លទ្ធ​ផល​​ទាប​ទាំង​សាច់​ ទាំង​ស៊ុត។​
​តាម​ការបញ្ចូល​មាន់​ឈ្មោល​ដែល​គេនាំចូលមក ដើម្បី​យក​ទៅ​បង្កាត់​ជាមួយ​មេមាន់​ក្នុងស្រុក, គុណសម្បត្តិ​មួយចំនួន នៃ​កូន​មាន់​កាត់ដែល​មាន​កំលាំង​មាំ​ទាំនោះ អាច​ត្រូវបាន​គេ​ធ្វើ​សហប្រតិបត្តិ ការ ក្នុង​កម្មវិធី​ពង្រីក​ការ​ចិញ្ចឹម​មាន់​នេះ នៅក្នុង​ភូមិ​ដោយ​ចំណាយ​ទន់​តិច ហើយ​អ្នក​ចិញ្ចឹម​នៅ​តែ​ផ្អែក​​ទៅ​លើ​ការ​ភ្ញាស់ តាម​លក្ខណ:ធម្មជាតិ ​និង​ការ​ក្រាប​ដោយ​មេមាន់។ តាម​ធម្មតា​ការ​បង្កាត់​ពូជ​ញី​​ឈ្មោល​បែបនេះ ធ្វើ​ឲ្យ​ផលិតផ​លពង​កើនឡើង, មាន់​ឆាប់​ធំ​ធា​ត់ ហើយ​ទទួល​ភាព​ធន់​នឹង​ជំងឺ​ពី​បានាំចូល​ផង និង​ពី​មេ​ក្នុងស្រុក​ផង។ កម្មវិធី​នេះ​ចង់​អំពាវនាវ​ឲ្យមាន​ការកែលំអរ​ពូជ ដោយ​ការ ជ្រើសរើស​ពូជ​នាំចូល​ណា ដែល​ផ្តល់​ទិន្ទផល​ខ្ពស់។​
​​          កូន​មាន់​ឈ្មោល​នាំចូល មិន​មាន​តំលៃ​ថ្លៃ​ទេ ជានិច្ច​ជា​កាល​គេ​តែង​ធ្វើការ​ជុំ​រុះ​វា​ចោល នៅ​កន្លែង​ភ្ញាស់​តែម្តង។​
​​៙ ពូជ​មាន់​ឈ្មោល​នាំចូល យក​មក​បង្កាត់​ជាមួយ មាន់​ញី​ក្នុងស្រុក​ទើប​បាន​កូន​មក​ល្អ។

កូន​មាន់​អាយុ ​១​ថ្ងៃ ( day – old baby chicks )

- No comments

​​          នេះ​គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​សមញ្ញ​បំផុត នៃ​ការចាប់ផ្តើម​ចិញ្ចឹម​ឬ​ជ្រើស​រើស​ពូជ​បក្សី។
គុណសម្បត្តិ​ : កូន​មាន់​អាយុ​១​ថ្ងៃ ត្រូវ​បាន​ចិញ្ចឹម​ដោយ​ខ្លួនឯង​នូវ​សារធាតុ អាហារ​ជាតិ​ក្រហម​​របស់​វា ក្នុង​រយៈពេល​២ ​ឬ​៣​ថ្ងៃ ដូច្នេះ​វា​មិន​ត្រូវការ​ចំណី​ ឬ​ទឹក​ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូន យក​ទៅ​កន្លែង​ថ្មី​ទេ ។
គុណវិបត្តិ​ : ក្នុង​រយៈ​​ពេល​​​ដឹកនាំ​កូន​មាន់​យក​ទៅ​កន្លែង​ថ្មី វា​អាច​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ ដូចជា​កា​ថប់​ខ្យល់​ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក។ ថ្វី​ត្បិត​តែ​កូន​មាន់​ត្រូវការ​កំដៅ​ច្រើន​ជាង​មនុស្ស​ក៏ដោយ ក៏​កូន​មាន់​មួយក្រុម​ចំនួន​២៥​ក្បាល បង្កើតបាន​នូវ​កំដៅ​គ្រប់គ្រាន់ និង​​មាន​សុ​វត្ថ​ភាព​នៅក្នុង​ប្រអប់​សម្រាប់​ដឹកជញ្ជូន បើសិន​ជា​ប្រអប់​នោះ​ត្រូវបាន​ចោះ​ឲ្យមាន​រន្ធ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​បាន​ល្អ ហើយ​សីតុណ្ហភាព​បន្ទប់​ត្រូវបាន​ថែរក្សា​បាន​ជា​មធ្យម។ ក្នុង​ការផ្តល់​ចំណី​ និង​ទឹក គេ​ចាំបាច់​ត្រូវតែ​ផ្តល់ បើសិនជា​គេ​មាន​ការពន្យាពេល ក្នុងការ​ដឹក​កូន​មាន់​លើសពី ២​ទៅ​ ៣​ថ្ងៃ។​

Saturday, February 8, 2014

ការតរជើរតរើរកូនមាន់មកចិញ្ចឹមបំប៉ន

- No comments
យើងខ្ញុំកុំពុងកែប្រែនូវ ចំនុចមួយចំនួន

ការផ្តល់ចំណី និងទឹកសម្រាប់កូនមាន់

- No comments

      ជាទម្លាប់របស់កសិករយើងភាគច្រើន ការផ្តល់ចំណីមាន់ពុំបានយកចិត្តទុកដាក់ផ្តល់ឲ្យមាន់ តាមតម្រូវការលូតលាស់របស់មាន់ទេ គឺពួកគាត់តែងតែប្រលែងមាន់ឲ្យរកស៊ីខ្លួនឯង ពាសវាល ពាសកាល។
     ការចិញ្ចឹមមាន់ ដាក់ទ្រុងបង្ខាំង មានន័យថាកូនមាន់ពឹងផ្អែកទាំងស្រុងទៅលើការផ្តល់ចំណី និង​ថែទាំដល់ពួកវា ។ ដូច្នេះតម្រូវការចំណីនេះ មានការកើនឡើង ទៅតាមអាយុ និងទម្ងន់​របស់​វា។ មាន់ត្រូវការចំណីដែលមានគុណភាពសម្រាប់ទ្រទ្រង់រាងកាយ ការរីកលូតលាស់ ផលិត​កម្ម​ស៊ុត និងសាច់។ កូនមាន់តូចៗដែលមានអាយុពី ១ ថ្ងៃដល់ ៤៥ថ្ងៃ ត្រូវការចំណីដែលមានគុណ​ភាព​ល្អ និងមានគុណភាពខ្ពស់ដើម្បីការលូតលាស់របស់វា។
ក. សារៈសំខាន់របស់ចំណីមាន់
 ចំណីជាប្រភពដ៏សំខាន់ សម្រាប់ផ្តល់នូវថាមណល ជាតិសាច់ សារធាតុរ៉ែ និងវីតាមីនដែល​ធានា​ឲ្យមាន់ មាន៖
    • សុខភាពល្អ
    • ការលូតលាស់ធំធាត់លឿន
    • ការបន្តពូជល្អ
តើក្នុងចំណីមាន់ ត្រូវមានសមាសធាតុអីខ្លះ?
    មាន់ត្រូវផ្តល់នូវអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់ដូចជា ជាតិសាច់ ថាមពល វីតាមីន និងសារធាតុរ៉ែ ក្រៅពីចំណី គេត្រូវផ្តល់ទឹកឲ្យមាន់ ឲ្យបានគ្រប់គ្រាន់។
    កូនមាន់ដែលមាន​អាយុ​ក្រោម ៣អាទិត្យ ត្រូវផ្តល់ចំណីដែលមានសារធាតុចិញ្ចឹមខ្ពស់ ជា​ពិសេស​ប្រូតេអ៊ីន (២០% ទៅ ២២%)។ ការផ្តល់តែចំណីក្នុងស្រុកតែមួយមុខ មិនមានសារធាតុ​ចិញ្ចឹមគ្រប់គ្រាន់ សម្រាប់កូនមាន់នោះទេ វាធ្វើឲ្យកូនមាន់លូតលាស់យឺតជាង កូនមាន់ដែល​ស៊ី​ចំណីក្នុងស្រុកទិញពីផ្សារ (រោងចក្រសុទ្ធ)។ ប្រសិនបើអ្នកមានលទ្ធភាពគួរឲ្យកូន​មាន់ស៊ី​ចំណី​រោង​ចក្រ​សុទ្ធ ព្រោះក្នុងកំឡុងពេលនេះកូនមាន់ត្រូវការចំណីតិច យើងក៏មិនសូវចំណាយប្រាក់​ច្រើនដែរ។ ជាធម្មតាកូនមាន់ ១០ក្បាល ដែលផ្តល់ចំណីរោងចក្រសុទ្ធរយៈពេល ២១ ថ្ងៃដំបូង​ស៊ីអស់ ២​គីឡូក្រាមតែប៉ុណ្ណោះ។
     ក្នុងករណីយើងមិនមានលទ្ធភាព យើងអាចកាត់បន្ថយការចំណាយការទិញចំណីពីផ្សា ដោយ​​លាយចំណីក្នុងស្រុកពាក់កណ្តាល ( ឧទាហរណ៍ ៖ កំទេចពោត ៥% ចុងអង្គរ ៣% និង​កន្ទក់ ២%) ជាមួយចំណីរោងចក្រ ១០%)។ ដើម្បីបង្រ្គប់សារៈជាតិសាច់ យើងអាចផ្តល់បន្ថែម​ចំនួន​កូនត្រី និងកូនសត្វល្អិតៗ ដូចជាកណ្តៀរ ជន្លេនជាដើម។
    ចំពោះកូនមាន់អាយុក្រោម ១ខែ​ត្រូវផ្តល់ចំណីបាវគ្រាប់ល្អិត (ផ្សំស្រេច) ឲ្យបានច្រើនដង (ពី៤ ទៅ៥ដង) ក្នុងមួយថ្ងៃ។ ពេល​អាយុ​ជិត ១ខែត្រូវលាយបន្ថែមជាមួយចុងអង្គរ និងគន្ទក់ម៉ត់​លេខ១។
  ក្នុងរយៈកាលអាយុក្រោម ៣អាទិត្យ ត្រូវ​ផ្តល់ចំណីផ្សំស្រេចសម្រាប់កូនមាន់ ហើយ​បន្ទាប់​ពីនេះ ត្រូវលាយចំណី ដូចជា ចុងអង្គរ ពោត....​ដែលកិនឲ្យល្អិតៗ ដើម្បីឲ្យ​កូនមាន់​ងាយស្រួល​លេប​ចូលជាដំបូង​ត្រូវលាយ​ចំណី​ផ្សំ ដែលមានក្នុងភូមិប្រហែល២០% និងនៅអាទិត្យបន្ទាប់ ប្រហែល ៣០%
ខ. ការផ្សំចំណីសម្រាប់មាន់ជំទង់ និងមាន់ធំ
    មាន់ជំទង់ និងមាន់ធំត្រូវការចំណីជាងកូនមាន់។ មាន់ជំទង់ និងមាន់ធំត្រូវការប្រូតេអ៊ីន ចន្លោះ ពី ១៦% ទៅ ១៨%។ គេអាចប្រើចំណីដែលអាចរកបាននៅក្នុងមូលដ្ឋាន ចំណីទិញពីផ្សា (បើសិនមានលទ្ធភាព) រួមផ្សំនឹងការបន្ថែមនូវម្សៅប្រេមិច វីតាមីន ឬសំបកខ្យងខ្ចៅ ព្រមទាំងការ ការបង្កើតកន្លែងឲ្យមាន់អាចរុករកសត្វល្អិតសម្រាប់បន្ថែមជាតិសាច់។
    គេអាចលាយចំណីសម្រាប់មាន់ជំទង់ និងមាន់ធំ ដោយប្រើចំណីផ្តល់ ថាមពលដែលមានប្រ ភពពីគ្រាប់ធញ្ញជាតិ ដូចជា កន្ទក់ ស្រូវត្រាំ កំទេចពោត និងបន្ថែមចំណីបៃតងបន្ថែម ដែលជាប្រភពផ្តល់ប្រូតេអ៊ីន ដូចជា ស្លឹកកន្ធំថេត ត្រកួនហាន់ឲ្យល្អិត ចកបាយទា ស្លឹកដំឡូងមី ហាលឲ្យស្ងួត.....បរិមាណទាំងពីរប្រភេទនេះ ត្រូលាយក្នុងចំនួនស្មើគ្នា។ បន្ទាប់ពីលាយចំណីពីរ បញ្ចូលគ្នាហើយ យើងអាចដាក់ឲ្យមាន់ស៊ីបាន។ បើយើងអាចរកបាន យើងត្រូវបន្ថែមកូនត្រីល្អិតៗ ឬចំណីរោងចក្រ សំបកខ្យង និងម្សៅប្រម៉ិចបន្ថែមទៅក្នុងចំណី លាយរួចហើយ។
    យើងអាចផ្សំចំណីមាន់ធំឲ្យបានត្រឹមត្រូវដោយ អនុវត្តតាមវិធី៖ លាយកំទេចពោត ៤% កន្ទក់ ៣% និងស្រូវត្រាំឲ្យចេញពន្លក ឬចុងអង្គរ ៣% លាយជាមួយចំណីមានប្រភពបន្ថែម ១០% ចំណី រោងចក្រ ឬកូនត្រីល្អិតៗ ២% ម្សៅប្រម៉ិច (តាមការណែនាំប្រើប្រាស់របស់ក្រុមហ៊ុន) និងសំបក​ ខ្យងខ្ចៅបន្តិចបន្ទួច។